Tuesday, August 15, 2017
វិធីសាស្ត្រយកស្ដៅមកផលិតថ្នាំ សម្រាប់ការពារសត្វល្អិតផ្សេងៗ
ស្ដៅ មានផ្ទុកសមាសធាតុ Azadirachtin និងសមាសធាតុសំខាន់ៗមួយចំនួនទៀត ដែលអាចមានឥទ្ធិពល លើប្រព័ន្ធបន្តពូជរបស់សត្វល្អិត ជាពិសេសអ័រម៉ូនរបស់វា។
+ ផ្នែកប្រើប្រាស់ៈ សម្បក (ដើម ឬ មែក) ស្លឹក ផ្លែ
+ វិធីផ្សំ និង វិធីប្រើប្រាស់
+ វិធីផ្សំ និង វិធីប្រើប្រាស់
ថ្នាំពុលផ្សំពីស្លឹក ឬ ដើមស្ដៅ៖
- បុកស្លឹក ឬ សម្បក ១-២ គីឡូក្រាមឲ្យម៉ដ្ឋ និងថ្មមៗ ដាក់ចូលក្នុងក្រឡ ឬពាង ចាក់ទឹកចំនួន ២-៤លីត្រចូល
គ្រប និងចងមាត់គម្របឲ្យជិតល្អ និងរក្សាទុកចំនួន ៣ ថ្ងៃ
- ច្រោះ ឬ សម្រិតយកតែផ្នែកថ្លាសម្រាប់ប្រើប្រាស់ជាថ្នាំ
- លាយទឹកថ្នាំ ដែលផលិតបានជាមួយទឹក ៩លីត្រ បន្ថែមទឹកសាប៊ូ ១០០មីលីលីត្រ កូរបញ្ចូលគ្នារួចស្រោច ឬ បាញ់លើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
គ្រប និងចងមាត់គម្របឲ្យជិតល្អ និងរក្សាទុកចំនួន ៣ ថ្ងៃ
- ច្រោះ ឬ សម្រិតយកតែផ្នែកថ្លាសម្រាប់ប្រើប្រាស់ជាថ្នាំ
- លាយទឹកថ្នាំ ដែលផលិតបានជាមួយទឹក ៩លីត្រ បន្ថែមទឹកសាប៊ូ ១០០មីលីលីត្រ កូរបញ្ចូលគ្នារួចស្រោច ឬ បាញ់លើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
+ ប្រេងថ្នាំពុលពីគ្រាប់ស្ដៅ៖
- បកសម្បកគ្រាប់ចេញ រួចបុក ឬ កិនគ្រាប់ឲ្យម៉ដ្ដ
- យកគ្រាប់ស្ដៅ ដែលបុករួចចំនួន ៥ គីឡូក្រាមដាក់ចូលក្នុងចានដែក ឬក្រឡ
- ចាក់ទឹកក្ដៅចូលបន្តិចម្ដងៗ រហូតដល់ម្សៅស្ដៅអាចច្របាច់បាន (ប្រើទឹកក្ដៅកន្លះលីត្រ) គាប ឬសង្កត់ល្បាយដើម្បីឲ្យប្រេងហូរចេញយកប្រេងដែលទទួលបាន លាយជាមួយទឹកសាប៊ូ ១០០មីលីលីត្រ យកល្បាយខាងលើ ១ លីត្រ លាយជាមួយទឹក ៩ លីត្រ រួចកូរកុំឲ្យប្រេងញែកចេញពីទឹក ចាក់ចូលក្នុងធុងបាញ់ថ្នាំហើយបាញ់ទៅលើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
+ ប្រសិទ្ធភាពលើសត្វល្អិត៖
- យកគ្រាប់ស្ដៅ ដែលបុករួចចំនួន ៥ គីឡូក្រាមដាក់ចូលក្នុងចានដែក ឬក្រឡ
- ចាក់ទឹកក្ដៅចូលបន្តិចម្ដងៗ រហូតដល់ម្សៅស្ដៅអាចច្របាច់បាន (ប្រើទឹកក្ដៅកន្លះលីត្រ) គាប ឬសង្កត់ល្បាយដើម្បីឲ្យប្រេងហូរចេញយកប្រេងដែលទទួលបាន លាយជាមួយទឹកសាប៊ូ ១០០មីលីលីត្រ យកល្បាយខាងលើ ១ លីត្រ លាយជាមួយទឹក ៩ លីត្រ រួចកូរកុំឲ្យប្រេងញែកចេញពីទឹក ចាក់ចូលក្នុងធុងបាញ់ថ្នាំហើយបាញ់ទៅលើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
+ ប្រសិទ្ធភាពលើសត្វល្អិត៖
ដង្កូវចោះដើមស្រូវ កណ្ដូបស៊ីស្រូវ ដង្កូវចោះស្លឹក ដង្កូវស៊ីស្លឹក ទាកគួរ រុយ មមាច ចៃ។
+ ស្ដៅព្យាបាលទឹកនោមផ្អែម
ជាតិល្វីងរបស់ស្ដៅមានប្រយោជន៏សម្រាប់អ្នកជំងឺនោមផ្អែម រហូតដល់ក្បួនវេជ្ជសាស្រ្តបុរាណ បានយកស្ដៅទៅធ្វើជារូបមន្ដព្យាបាលជំងឺទឹកនោមផ្អែមទៀតផង។ ថ្វីបើទឹកនោមផ្អែមពុំមែនជាជំងឺ ដែលអាចព្យាបាលជាដាច់ស្រឡះ តែវាក៏អាចជួយទ្រទ្រង់អ្នកជំងឺទឹកនោមផ្អែមឱ្យមានសុខភាពល្អ និងមិនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំងឺនេះខ្លាំង។
+ រូបមន្ដទី១
+ រូបមន្ដទី១
យកស្ដៅដាំទឹកពិសា ឫនាំយកទៅធ្វើជាអាហារទទួលទានក៏បាន តែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថា ទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង" គ៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេងៗ ក៏ចាប់ផ្ដើមបាត់បង់ធូររសាយដែរ។
វិធីដាំទឹក គឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក ៣ ៤កែវ ដាំឱ្យពុះ៥ ១០នាទី រួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។
វិធីដាំទឹក គឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក ៣ ៤កែវ ដាំឱ្យពុះ៥ ១០នាទី រួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។
+ រូបមន្ដទី២
ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាម វល្លិបណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិច ហើយដាំឱ្យពុះប្រមាណ ១០ ១៥នាទី។ ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវ រៀងរាល់៤ម៉ោងម្ដង។ ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ ក្នុងអំឡុងពេលនេះដែរ គួរផ្អាកទទួលទានទឹកតែ កាហ្វេ អូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕ (រក្សាសិទ្ធដោយ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង)
ដំណាំម្ទេស
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpp1S2j95z_gBscgV0TVU0R36RMg11oRToNu_NWK0AbDerxhd6f54y1yoWZQIbUR_dSldcLHVmbaaVZiS7pU7FtXCqymrS-avfeuL6T7kVRRH0MSdErSoRhsWTFLfGSumrvlyUjsTnMg/s320/cl.jpg)
១.ការរៀបចំដី និងការសាបគ្រាប់
មុនដាំ គាត់បានរៀបថ្នាលសាបកូនលើផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើថ្នាល គាត់បានជ្រុំកាប់បំផុសដី និងដាក់ជីលាមកគោចំនួន ២ បង្គី កប់ចូលក្នុងថ្នាល ។ គាត់បានយកគ្រាប់ពូជទិញពីផ្សារចំនួន ១ ខាំ ទៅត្រាំទឹកក្តៅឧណ្ហៗ រយៈពេល ២ម៉ោង ទើបយកទៅសាបនៅថ្នាល ។ ក្រោយពីសាប គាត់បានកាត់កំទេចចំបើងគ្របពីលើ រួចស្រោចទឹកឲ្យជោគរៀងរាល់ថ្ងៃ ។
២.ការរៀបចំដីដាំកូនម្ទេស និងការដាំកូន
![Image result for seedling for chilli](https://4.imimg.com/data4/LX/FV/MY-4224272/3-250x250.jpg)
៣.ការថែទាំ
ក្រោយពី ស្ទូងហើយ គាត់ស្រោចទឹក ១ ថ្ងៃ ២ ដង ។ ក្រោយពីកូនម្ទេសដុះរឹងប៉ឹង ស្មៅចាប់ផ្តើមដុះ គាត់បានធ្វើការជ្រុំដីដកស្មៅ ដើម្បីបំផុសដីឲ្យមានខ្យល់ចេញចូល ទឹកជ្រាបបានល្អ ។ ក្នុងការដាំម្ទេសនេះ គាត់ជួបប្រទះនូវការបំផ្លាញពីស្រមោចដែលរោមត្រួយ ធ្វើឲ្យត្រួយរួញស្លឹក គាត់បានកំចាត់វាដោយរោយផេះនៅតាមគល់ ។ នៅពេលម្ទេសជិតចេញផ្កា គាត់បានដាក់ជីកំប៉ុស្តិកប់ចូលដីនៅក្បែរគល់ ។ ការគ្របគល់ធ្វើស្មៅ និងស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ ។
៤.ការប្រមូលផល
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5xoGXqYED7lVVfkInfJkgYZ5gJ299IlnEim5CE_WcuxuJ3F2NJaAVbT65wbcULqS8818OwualH72S3b3rAbulF7ACyOJFSucpE26W_b930Ia8lAqpx2mbVkL3DJHqSXLxjuSnAMadnw/s320/ft.jpg)
សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
- រៀបចំថ្នាលបណ្តុះគ្រាប់ម្ទេសដោយ ប្រើជីលាមកសត្វពុកផុយ
- ត្រាំគ្រាប់ម្ទេសជាមួយទឹកក្តៅឧណ្ហៗ រួចយកទៅសាបនៅថ្នាល
- កាប់រណ្តៅដាំដែលមានចន្លោះពីរណ្តៅមួយទៅរណ្តៅមួយ ៥ តឹក និងចន្លោះជួរ ៥ តឹក ដោយប្រើជីលាមកគោដាក់ទ្រាប់បាតរណ្តៅ
- ដកកូនម្ទេសដែលមានកំពស់ ១ តឹក និងមានដើមរឹងមាំ ឬ ដើមថ្លោសយកមកដាំ
- ថែទាំស្រោចទឹក និងជ្រុំបំផុសដី ដកស្មៅចោល
- កំចាត់ស្រមោចរោមត្រួយដោយប្រើផេះចង្ក្រានបាចគល់ម្ទេស
- ដាក់ជីកំប៉ុស្តិបំប៉ន គ្របគល់ស្រោចទឹកបន្តរហូតដល់ម្ទេសចេញផ្លែ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
សារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំ
ប្រភពៈ https://www.iknow.com.kh
Sunday, August 13, 2017
តួនាទីរបស់សារធាតុក្នុងជីសម្រាប់ដំណាំស្រូ
1. អាសូត (N)៖ បង្កើតការបែកគុម្ព និងលូតលាស់កំពស់ បង្កើនិន្នផលនិងគុណភាពអង្ករ2. ផូស្វ័រ (P)៖ បំប៉នឫសឲ្យលូតលាស់ ជំនួយជំរុញឲ្យមានកំណកំណើតកួរ និងផ្តល់ទិន្នផលខ្ពស់ គុណភាពល្អ
3. ប៉ូតាស្យូម (K)៖ បង្កើនសមត្ថភាពទប់ទល់ទៅនឹងជំងឺ កត្តាចង្រៃ, ភាពរាំងស្ងួត, ត្រជាក់ បង្កើនចំនួនគ្រាប់ឲ្យណែនបានល្អ, ទិន្នផលខ្ពស់, គុណភាពល្អ។
4. ស្ពាន់ធ័រ (S)៖ បង្កើនទិន្នផលខ្ពស់, បង្កើនបរិមាណប្រូតេអ៊ីន និងអាស៊ីតអាមីនេមួយចំនួនក្នុងគ្រាប់អង្ករ
5. ម៉ាញ៉េស្យូម (Mg)៖ បង្កើនការស្រូបយក និងដឹកជញ្ជូនផូស្វ័រ បង្កើនការធ្វើរស្មីសំយោគ, បង្កើនចំនួនគ្រាប់ឲ្យណែន និងទិន្នផលខ្ពស់
6. កាល់ស្យូម (Ca)៖ បង្កើនភាពរឹងមាំ និងសមត្ថភាពទប់ទល់នឹងជំងឺ, កត្តាចង្រៃ, បង្កើនទិន្នផល និងគុណភាពអង្ករដែក (Fe)៖ បង្កើនសមត្ថភាពរស្មីសំយោគ, បង្កើនការលូតលាស់, បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ
7. ស័ង្គសី (Zn)៖ បង្កើនការស្រូបយកផូស្វ័រ និងសារធាតុចិញ្ចឹមសម្រាប់ដំណាំ បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ
8. ទង់ដែង (Cu)៖ បង្កើនភាពទប់ទល់នឹងជំងឺដែលបង្កឡើងដោយផ្សិត, បង្កើនការលូតលាស់, ទិន្នផល និងគុណភាព
9. ម៉ង់កាណែស (Mn)៖ ជំរុញការលូតលាស់ឲ្យឆាប់ធំធាត់, បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ
10. ប័រ (B)៖ បង្កើនចំនួនផ្កា និងចលនាជីវិតលំអង, បង្កើនទិន្នផល និងគុណភាពគ្រាប់ស្រូវ
11. ម៉ូលីដែន (Mo)៖ បង្កើនការស្រូបយកសារធាតុចិញ្ចឹម, ការលូតលាស់, បង្កើនទិន្នផល និងគុណភាពគ្រាប់ស្រូវ។