ថ្នាំពុលកសិកម្ម


១.ការការពារខ្លួន 

ដើម្បីកាត់បន្ថយនូវការជ្រាបចូលខ្លួនប្រាណដោយជាតិពុលក្នុងពេលបាញ់ថ្នាំ អ្នកត្រូវពាក់អាវដៃវែង ស្បែកជើងវែង ស្រោមដៃកៅ​ស៊ូ មួកអាវធំ ម៉ាស់ ឬ​ក្រម៉ា​សំរាប់​​​​​​​​​​រុំមាត់ និង​​​​​​​​​​​​ច្រមុះ វែ់នតាការពារ។ សំលៀកបំពាក់ទាំងនេះមិនត្រូវរហែក ឬ​​ធ្លុះធ្លាយទេ ហើយត្រូវ​ទុកដាក់ដោយឡែកសំរាប់ប្រើលើកក្រោយទៀត។


២.វិធីការពារខ្លួននៅពេលលាយថ្នាំ 
ការលាយថ្នាំវាមានសារៈសំខាន់ណាស់ ដើម្បីឲការបាញ់ថ្នាំមានប្រសិទ្ធភាពល្អ។ មុនពេលចាប់ផ្តើមលាយថ្នាំយើងត្រូវស្គាល់​សំភារៈខ្លះៗដូចជាៈ 
ធុងបាញ់ថ្នាំ ,ថ្នាំពុល(គ្រាប់ ទឹក និងម្ស៉ៅ)ទឹកធុងជ័រ បន្ទះឬស្ស ស្លាបព្រា ,ស្រោមដៃ និងម៉ាស់ បន្ទាប់ពីប្រមូលសំភារៈរួចមកយើងត្រូវៈ 
អានផ្លាកសញ្ញាថ្នាំឲបានច្បាស់លាស់ ដើម្បីអោយដឹងពីកំរិតថ្នាំដែលត្រូវប្រើប្រាស់ 
បើសិនជាមិនយល់​ អ្នកអាចសើបសួរភ្នាក់ងារកសិកម្មដែលនៅជិតមូលដ្ធានរបស់អ្នក​ នៅមុនពេលទិញប្រើប្រាស់
បើអ្នកអនុវត្តបានតាមកំរិតកំណត់ទាំងថ្នាំ​និងទឹកដែលត្រូវលាយ​ អ្នកពិតជាអាចជៀសផុតពីការបាត់បង់សុខភាពលុយកាក់​ ពេលវេលា និងផលដំណាំ....។
៣.វិធីការពារពេលកំពង់បាញ់ថ្នាំ 
ពេលកំពុងបាញ់ថ្នាំមិនត្រូវឲមានមនុស្សឈរមើល ឬសត្វផ្សេងៗ នៅក្នងស្រែ
ហាមបាញ់ថ្នាំបញ្រ្ជាស់ទឹសខ្យល់
ហាមបាញ់ថ្នាំពេលមេឃកំពុងក្តៅខ្លាំង 
ហាមហូបចំណី ឬជក់បារីនៅពេលបាញ់ថ្នាំ 
ពេលបាញ់ថ្នាំត្រូវថែរក្សាល្បឿនដើរឲបានល្អ 
ហាមប្រើមាត់សំរាប់ផ្លុំក្បាលបិចដែលស្ទះ និងត្រូវសំអាតក្បាលបិចដោយបំណែកឈើតូចៗ។
៤.វិធានការការពារក្រោយពេលបាញ់ថ្នាំ

x​ បន្ទាប់ពីបាញ់ថ្នាំរួច មិនត្រូវចាក់ទឹកថ្នាំដែលនៅសល់ ឬលាងធុងបាញ់ថ្នាំនៅក្នុងទន្លេ បឹង ព្រែក ស្ទឹង ស្រះទឹកឬលើមាត់ផ្លូវសា​ធារណៈទេ ហើយកាកសំណល់ទាំងនោះត្រូវជីករណ្តៅកប់ដី
ក្រោយពេលបាញថ្នាំពុលរួចត្រូវ​ លាងសំអាតខ្លួនប្រាណ និងសំភារៈប្រើប្រាស់ឲបានស្អាត ជៀសវាងកុំឲទឹកថ្នាំប្រឡាក់ជាប់​      ខ្លួន ឬសំភារៈ
ក្រោយពេលបាញ់ថ្នាំសំលៀកបំពាក់ត្រូវបោកគក់ ជាមួយសាប៊ូអោយបានស្អាត រួចហាលថ្ងៃអោយស្ងួត
ក្រោយពេលបាញ់ រួចទុកដាក់អោយបានត្រឹមត្រូវ
ត្រូវដាក់សញ្ញាសំគាល់នៅលើស្រែ ដែលបានបាញ់ថ្នាំរួចដោយសរេសរកាលបរិច្ឆេទ ថ្ងៃ ខែ ឆ្នាំ បាញ់ថ្នាំកសិកម្ម 
ហាមប្រើប្រាស់សំបកដប សំបកកំប៉ុងថ្នាំកសិកម្ម សំរាប់ដាក់ម្ហូបអាហារ ឬសំរាប់ដាក់ទឹកផឹក
ដោយសារកំរិតថ្នាំពុលមានភាពខុសៗគ្នា ហេតុនេះអ្នកប្រើប្រាស់ត្រូវតែពិនិត្យមើលផ្លាកសញ្ញា ស្តីពីរយៈពេលពុលរបស់ថ្នាំមុន ពេលអ្នកសំរេចចិត្តចូលបាញ់ថ្នាំម្តងទៀត ឬមុនពេលប្រមូលផល ដើម្បីកុំអោយខាតបង់ថវិកា និងប៉ះពាល់ដល់សុខភាពខ្លួនឯ និង​អ្នកបរិភោគ។
៥.កត្តាគួរជៀសវាង
ហាមប្រើមនុស្សអាយុក្រោម ១៨ឆ្នាំ បាញ់ថ្នាំកសិកម្ម 
ហាមប្រើស្រ្តីមានផ្ទៃពោះ បាញ់ថ្នាំកសិកម្ម 
ហាមបាញ់ថ្នាំនៅពេលមេឃក្តៅខ្លាំង ឬមេឃកំពុងភ្លៀង 
ហាមបាញ់ថ្នាំកសិកម្ម លើសរយៈពេល ២ម៉ោង
ហាមប្រមូលផលដំណំា ​នៅពេលមិនទាន់ផុតកំណត់រយៈពេលពុលរបស់ថ្នាំកសិកម្ម 
ហាមទុកដាក់ថ្នាំកសិកម្ម នៅជិតដៃក្មេង ឬ កន្លែងចំអិនចំណីអាហារ។


៦.ការសង្រ្គោះបន្ទាន់ 
យកអ្នករងគ្រោះ ចេញពីកន្លែងបាញ់ថ្នាំកសិកម្ម 
ដោះសំលៀកបំពាក់ចេញ រួចលាងសំអាតខ្លួនប្រាណអ្នករងគ្រោះ 
ធ្វើចលនាបេះដូងឲជនរងគ្រោះ 
មិនត្រូវអោយជនរងគ្រោះ ផឹកស្រា 
ក្នុងករណីធ្ងន់ធ្ងរត្រូវបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យដោយយកសំបកដប ឬកញ្ជប់ថ្នាំកសិកម្មទៅជាមួយ 
បើជនរងគ្រោះប្រកាន់​ ត្រូវការពារកុំឲជនរងគ្រោះខាំអណ្តាតឲសោះ។

0 comments:

Post a Comment