Tuesday, August 15, 2017

វិធីសាស្ត្រយកស្ដៅមកផលិតថ្នាំ សម្រាប់ការពារសត្វល្អិតផ្សេងៗ

Image result for neem for pesticideសមាសធាតុប្រឆាំងនឹងសត្វល្អិត
ស្ដៅ មានផ្ទុកសមាសធាតុ Azadirachtin និងសមាសធាតុសំខាន់ៗមួយចំនួនទៀត ដែលអាចមានឥទ្ធិពល លើប្រព័ន្ធបន្តពូជរបស់សត្វល្អិត ជាពិសេសអ័រម៉ូនរបស់វា។
+ ផ្នែកប្រើប្រាស់ៈ សម្បក (ដើម ឬ មែក) ស្លឹក ផ្លែ
+ វិធីផ្សំ និង វិធីប្រើប្រាស់
ថ្នាំពុលផ្សំពីស្លឹក ឬ ដើមស្ដៅ៖
- បុកស្លឹក ឬ សម្បក ១-២ គីឡូក្រាមឲ្យម៉ដ្ឋ និងថ្មមៗ ដាក់ចូលក្នុងក្រឡ ឬពាង ចាក់ទឹកចំនួន ២-៤លីត្រចូល
គ្រប និងចងមាត់គម្របឲ្យជិតល្អ និងរក្សាទុកចំនួន ៣ ថ្ងៃ
- ច្រោះ ឬ សម្រិតយកតែផ្នែកថ្លាសម្រាប់ប្រើប្រាស់ជាថ្នាំ
- លាយទឹកថ្នាំ ដែលផលិតបានជាមួយទឹក ៩លីត្រ បន្ថែមទឹកសាប៊ូ ១០០មីលីលីត្រ កូរបញ្ចូលគ្នារួចស្រោច ឬ បាញ់លើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
+ ប្រេងថ្នាំពុលពីគ្រាប់ស្ដៅ៖
- បកសម្បកគ្រាប់ចេញ រួចបុក ឬ កិនគ្រាប់ឲ្យម៉ដ្ដ
- យកគ្រាប់ស្ដៅ ដែលបុករួចចំនួន ៥ គីឡូក្រាមដាក់ចូលក្នុងចានដែក ឬក្រឡ
- ចាក់ទឹកក្ដៅចូលបន្តិចម្ដងៗ រហូតដល់ម្សៅស្ដៅអាចច្របាច់បាន (ប្រើទឹកក្ដៅកន្លះលីត្រ) គាប ឬសង្កត់ល្បាយដើម្បីឲ្យប្រេងហូរចេញយកប្រេងដែលទទួលបាន លាយជាមួយទឹកសាប៊ូ ១០០មីលីលីត្រ យកល្បាយខាងលើ ១ លីត្រ លាយជាមួយទឹក ៩ លីត្រ រួចកូរកុំឲ្យប្រេងញែកចេញពីទឹក ចាក់ចូលក្នុងធុងបាញ់ថ្នាំហើយបាញ់ទៅលើដំណាំដែលទទួលរងការបំផ្លាញពីសត្វល្អិត។
+ ប្រសិទ្ធភាពលើសត្វល្អិត៖
ដង្កូវចោះដើមស្រូវ កណ្ដូបស៊ីស្រូវ ដង្កូវចោះស្លឹក ដង្កូវស៊ីស្លឹក ទាកគួរ រុយ មមាច ចៃ។
 ស្ដៅព្យាបាលទឹកនោមផ្អែម
ជាតិល្វីងរបស់ស្ដៅមានប្រយោជន៏សម្រាប់អ្នកជំងឺនោមផ្អែម រហូតដល់ក្បួនវេជ្ជសាស្រ្តបុរាណ បានយកស្ដៅទៅធ្វើជារូបមន្ដព្យាបាលជំងឺទឹកនោមផ្អែមទៀតផង។ ថ្វីបើទឹកនោមផ្អែមពុំមែនជាជំងឺ ដែលអាចព្យាបាលជាដាច់ស្រឡះ តែវាក៏អាចជួយទ្រទ្រង់អ្នកជំងឺទឹកនោមផ្អែមឱ្យមានសុខភាពល្អ និងមិនត្រូវបានធ្វើទុក្ខបុកម្នេញដោយសារជំងឺនេះខ្លាំង។
+ រូបមន្ដទី១
យកស្ដៅដាំទឹកពិសា ឫនាំយកទៅធ្វើជាអាហារទទួលទានក៏បាន តែត្រូវទទួលទានរាល់ថ្ងៃ។ អ្នកនឹងបានឃើញថា ទឹកនោមចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេង" គ៏ចាប់ផ្ដើមមានសភាពថ្លាបន្តិចម្ដងៗ ហើយអាការផ្សេងៗ ក៏ចាប់ផ្ដើមបាត់បង់ធូររសាយដែរ។
វិធីដាំទឹក គឺត្រូវប្រើស្លឹកស្ដៅ ១ក្ដាប់ដោយ ជាមួយទឹក ៣ ៤កែវ ដាំឱ្យពុះ៥ ១០នាទី រួចទទួលទានស្ដៅនេះមួយថ្ងៃ៣ដងមុនពេលអាហារ។
រូបមន្ដទី២
ប្រើស្លឹកស្ដៅស្រស់ ១គីឡូក្រាម ស្លឹកក្រូចសើចស្រស់១គីឡូក្រាម វល្លិបណ្ដូលពេជ្រស្រស់១គីឡូក្រាម ដាក់ទឹកឱ្យលិច ហើយដាំឱ្យពុះប្រមាណ ១០ ១៥នាទី។ ចូរទទួលទានទឹកថ្នាំនេះជំនួសទឹក ដោយទទួលទាន១កែវ រៀងរាល់៤ម៉ោងម្ដង។ ពេលទឹកថ្នាំសាបត្រូវយកវត្ថុធាតុដើមថ្មីមកដាក់ស្ងោរ។ ទទួលទានត្រឹមតែ៣ឆ្នាំងនឹងបានឃើញលទ្ធផលជាពុំខាន។ ក្នុងអំឡុងពេលនេះដែរ គួរផ្អាកទទួលទានទឹកតែ កាហ្វេ អូវ៉ាន់ទីន និងបង្អែមគ្រប់ប្រភេទ៕ (រក្សាសិទ្ធដោយ អភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា/សេវាកម្មប្រឹក្សានិងរៀបចំគំរោង)

ដំណាំម្ទេស

កសិករ លៀ ម៉េង​លី រស់នៅ​ភូមិ​បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្ត​កណ្តាល ជា​អ្នក​មាន​បទពិសោធ​ន៍ដាំ​ម្ទេស​បាន​ផ្លែ​ច្រើន ។ បទពិសោធ​ន៍នេះ​គាត់​ចេះ​ពី​ឪពុក​ម្តាយ​របស់​គាត់​តៗ​មក ។ នៅលើ​ផ្ទៃដី ១០ អារ គាត់​បេះ​ម្តង​បាន ២០ គីឡូក្រាម ជា​សរុប​បាន​ផល​ចំនួន ២៤០-២៦០ គីឡូក្រាម ក្នុង ១ រដូវ។​

១.​ការរៀបចំ​ដី និង​ការ​សាប​គ្រាប់​
​មុន​ដាំ គាត់​បាន​រៀប​ថ្នាល​សាប​កូន​លើ​ផ្ទៃដី ៦ ម៉ែត្រការ៉េ ។ នៅលើ​ថ្នាល គាត់​បាន​ជ្រុំ​កាប់​បំផុសដី និង​ដាក់​ជីលា​មក​គោ​ចំនួន ២ ប​ង្គី កប់​ចូលក្នុង​ថ្នាល ។ គាត់​បាន​យក​គ្រាប់ពូជ​ទិញ​ពី​ផ្សារ​ចំនួន ១ ខាំ ទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ រយៈពេល ២​ម៉ោង ទើប​យក​ទៅ​សាប​នៅ​ថ្នាល ។ ក្រោយ​ពី​សាប គាត់​បាន​កាត់​កំទេច​ចំបើង​គ្របពី​លើ រួច​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ ។​

២.​ការរៀបចំ​ដី​ដាំ​កូន​ម្ទេស និង​ការដាំ​កូន​
Image result for seedling for chilliគាត់​ភ្ជួរ​ រាស់​ដី​ឲ្យ​ម៉ដ្ឋ​ល្មម រួច​កាប់​រណ្តៅ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក ។ នៅក្នុង​រណ្តៅ​នីមួយៗ គាត់​បាន​ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ដាក់​ទ្រាប់​បាត​រណ្តៅ។ មុន​នឹង​ដក​ស្ទូង គាត់​ស្រោច​ទឹក​ឲ្យ​ជោគ​នៅលើ​ថ្នាល​ដើម្បី​ងាយស្រួល​ដក​កុំឲ្យ​ដាច់​ឫស ។ ក្នុង ១ រណ្តៅ គាត់​ដាំ​កូន​ម្ទេស ១ ដើម ដោយ​ជ្រើសរើស​តែ​ដើម​ថ្លោស​ល្អ ។ ក្រោយ​ពី​ដាំ​កូន​ហើយ គាត់​កាត់​ចំបើង​ធ្វើ​គម្រប រួច​ស្រោច​ទឹក​ឲ្យ​ជោគ ។​

៣.​ការថែទាំ​
​ក្រោយ​ពី​ ស្ទូង​ហើយ គាត់​ស្រោច​ទឹក ១ ថ្ងៃ ២ ដង ។ ក្រោយ​ពី​កូន​ម្ទេស​ដុះ​រឹង​ប៉ឹង ស្មៅ​ចាប់ផ្តើម​ដុះ គាត់​បាន​ធ្វើការ​ជ្រុំដី​ដក​ស្មៅ ដើម្បី​បំផុសដី​ឲ្យមាន​ខ្យល់​ចេញចូល ទឹក​ជ្រាប​បានល្អ ។ ក្នុង​ការដាំ​ម្ទេស​នេះ គាត់​ជួបប្រទះ​នូវ​ការបំផ្លាញ​ពី​ស្រមោច​ដែល​រោម​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ​ស្លឹក គាត់​បាន​កំចាត់​វា​ដោយ​រោយ​ផេះ​នៅតាម​គល់ ។ នៅពេល​ម្ទេស​ជិត​ចេញ​ផ្កា គាត់​បាន​ដាក់​ជីកំប៉ុស្តិក​ប់ចូល​ដី​នៅ​ក្បែរ​គល់ ។ ការ​គ្រប​គល់​ធ្វើ​ស្មៅ និង​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ ។​

៤.​ការប្រមូល​ផល​
​​ក្រោយ​ពី​ ដាំ​បាន​រយៈពេល ៤ ខែ គាត់​ចាប់​ប្រមូល​ផល ដោយ​បេះ​តែ​ផ្លែ​ទុំ​ល្អ ឬក្រហម​ព្រឿងៗ ។ ការ​បេះ​ផ្លែ​ធ្វើឡើង​រយៈពេល ១ អាទិត្យ​ម្តង ។ គាត់​បេះ​ផ្លែ​ម្ទេស​ម្តង​បាន ២០ គីឡូក្រាម លើ​ផ្ទៃដី ១០ អារ ។​ ​ក្នុង​មួយ​ខួប​ជីវិត ​គាត់​បេះ​បាន​ប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម ។ តំលៃ​ដែល គាត់​លក់​បាន​ប្រែប្រួល​ពី ៤០០០-៥០០០ រៀល​ក្នុង​១ គីឡូក្រាម ។ ក្នុង​ការដាំ​ម្ទេស​នេះ គាត់​ចំណាយ​តែ​លើ​ការទិញ​ពូជ​តែ​ម្តង​ប៉ុណ្ណោះ ការដាំ​ក្រោយៗទៀត គាត់​រក្សាទុក​ពូជ​ដោយ​ខ្លួនឯង ។​ 
​សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំម្ទេសមាន ៖
  • ​រៀបចំ​ថ្នាល​បណ្តុះ​គ្រាប់​ម្ទេស​ដោយ ប្រើ​ជីលា​មក​សត្វ​ពុកផុយ​
  • ​ត្រាំ​គ្រាប់​ម្ទេស​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​យក​ទៅ​សាប​នៅ​ថ្នាល​
  • ​កាប់​រណ្តៅ​ដាំ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក ដោយ​ប្រើ​ជីលា​មក​គោ​ដាក់​ទ្រាប់​បាត​រណ្តៅ​
  • ​ដក​កូន​ម្ទេស​ដែល​មាន​កំពស់ ១ តឹក និង​មាន​ដើម​រឹងមាំ ឬ ដើម​ថ្លោស​យក​មក​ដាំ​
  • ​ថែទាំ​ស្រោច​ទឹក និង​ជ្រុំ​បំផុ​សដី ដកស្មៅ​ចោល​
  • ​កំចាត់​ស្រមោច​រោម​ត្រួយ​ដោយ​ប្រើ​ផេះ​ចង្ក្រាន​បាច​គល់​ម្ទេស​
  • ​ដាក់​ជីកំប៉ុស្តិ​បំប៉ន គ្រប​គល់​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)

សារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំ


បណ្តារសារធាតុចិញ្ចឹមចាំបាច់សម្រាប់ដំណាំដំណាំក៏ដូចជាភាវរសដ៏ទៃទៀតដែរ សុទ្ធតែត្រូវការ អាហារសម្រាប់ ការលូតលាស់ ។ ​មនុស្ស​និងសត្វ រស់នៅ សំខាន់ពឹងផ្អែកលើអាហារ ដែល មានប្រភព ជាសារ ធាតុសរីរាង្គ (ផលិតផលរបស់សត្វ ឬ​រុក្ខជាតិ​) ចំ ណែក ដំណាំវិញមានជីវិត គឺពឹងផ្អែកតែលើសារ ធាតុអសរីរាង្គប៉ុណ្ណោះ ។ ដំណាំលូតលាស់បាន គឺពឹងផ្អែកលើការស្រូបយកសារធាតុខនិជពីដីនិងជី​ ពីចលនាលើស្មើសំយោគនាំទឹក និងឧស្ម័នកាបូ និច ក្រោមឥទ្ធិពលរបស់ពន្លឺព្រះអាទិត្យ ។ក្នុង សមាសភាពរបស់ដំណាំ មានវត្តមាននៃធាតុគីមី ធម្មជាតិ ស្ទើរតែទាំងអស់(ប្រមានណ 92 ធាតុ) ប៉ុន្តែមានតែ 16 ធាតុប៉ុណ្ណោះដែលសំខាន់ចាំ បាច់ចំពោះដំណាំ​ក្នុងនោះមាន ១៣ ធាតុជាធាតុ ខនិជ ។ ពពួកធាតុដែលត្រូវបានចាត់ទុកថាចាំ បាច់ចំពោះដំណាំត្រូវតែ មានស្តង់ដា ៣ ចំនុច ដូចខាងក្រោមនេះ ៖​·  ប្រសិនបើខ្វះធាតុណានោះ គឺដំណាំលូតលាស់ខុសធម្មតា ។·  រោគសញ្ញាខ្វះធាតុណានោះ អាចទប់ស្កាត់បាន ឬ កែលំអវិញ បានប្រសិនបើយើងដាក់ជីដែល មានធាតុនោះអោយដល់ ដំណាំ ។ ធាតុនោះត្រូវតែមានវត្តមានដោយផ្ទាល់នៅក្នុងសូលុយស្យុងសារធាតុចិញ្ចឹមរបស់ដំណាំ និងបង្ហាញអោយឃើញពីប្រសិទ្ធិ ភាពក្នុងលក្ខខណ្ឌជីវៈ និងគីមីមួយចំនួននៅក្នុងដី ឬនៅក្នុង លក្ខខណ្ឌដាំដុះធម្មតា ។បណ្តាសារធាតុចិញ្ចឹមចាំបាច់ទាំងអស់ សុទ្ធតែសំខាន់ដូចគ្នា ចំពោះការលូតលាស់របស់ដំណាំ ។ ការលេចឡើងនូវកង្វះធាតុណា មួយក្នុងដំណើរលូតលាស់របស់ដំណាំ នោះដំណាំនឹងទទួល រងឥទ្ធិ ពលមិនល្អ ។ ទោះជាយ៉ាងណាក៏ដោយ សារធាតុខ្លះដំណាំត្រូវការ ច្រើនសារធាតុខ្លះ ដំណាំត្រូវ ការតិច ដូច្នេះ យើងអាចចែកសារធាតុ ចិញ្ចឹមចាំបាច់ចំពោះដំណាំទៅតាមបរិមាណដែលដំណាំត្រូវការ ឬ ទៅតាមតួនាទីរបស់សារធាតុទាំងនោះនៅក្នុងដំណាំ ។ ​  ការរៀបតាមបរិមាណដែលដំណាំស្រូបយក ៖កាបូន (C) អ៊ីដ្រូសែន (H) អុកស៊ីសែន (O) គឺជាធាតុ 3 ដែលមាន ច្រើនបំផុតនៅក្នុងដំណាំ (ប្រមា ណ 95% នៃទំងន់របស់ដំណាំ) ។ ធាតុ ទាំងបីនេះ ត្រូវបានដំណាំស្រូបយកដោយផ្ទាល់ពីទឹក និងបរិយា កាស ។ ហេតុនេះ នៅពេលខ្វះទឹក ឬខ្វះខ្យល់ចេញចូល វានឹងប៉ះពាល់ធ្ងន់ធ្ងរ ដល់ការលូតលាស់របស់ ដំណាំ មិនតែប៉ុណ្ណោះអាចធ្វើអោយដំណាំ ងាប់ទៀតផង ។ ​​​អាសូត (N) ផូស្វ័រ (P) ប៉ូតាស្យូម (K) ត្រូវបានដំណាំស្រូបយកនូវបរិ មាណច្រើន ដូច្នេះត្រូវបានគេ ហៅថា សារធាតុចំាំបាច់ចំបង (Major or Primary nutrients) ។​កាល់ស្យូម(Ca) ម៉ាញ៉េស្យូម (Mg) ស្ពាន់ធ័រ (S) ត្រូវបានដំណាំ ស្រូបយកនូវបរិមាណតិចជាង ប៉ុន្តែ ក៏គួរអោយកត់សំគាល់ដែរ ដូច្នេះ ទើបគេហៅថា សារធាតុចំបាច់បន្ទាប់ (Secondary nutrients) ។ ​ដែក(Fe) ស័ង្កសី (Zn) ម៉ងកាណែស (Mn) ទង់ដែង (Cu) បរ (Bo) ម៉ូលីបដែន (Mo) ក្លរ (Cl) សុទ្ធតែត្រូវ បានដំណាំស្រូបយកនូវបរិមាណ តិចតួច ដូច្នេះត្រូវបានគេហៅថា មីក្រូសារធាតុ (Micro nutrients or trace) ។​សូដ្យូម (Na) ស៊ីលីស្យូម (Si) កូបាល់ (Co) អាលុយមីញ៉ូម (Al) មិន មែនជាសារធាតុចាំបាច់សម្រាប់ ដំណាំទេ ប៉ុន្តែជាពពួកសារធាតុមាន ប្រយោជន៍ចំពោះដំណាំមួយចំនួន ។ សូដ្យូមអាចជំនួសប៉ូតាស្យូម បាន (ចំពោះដំណាំដូង)​ កូបាល់មានប្រយោជន៍ដល់ការចាប់យកអាសូត (ចំពោះដំណាំអំបូរសណ្តែក) ចំណែកអាលុយមីញ៉ូមវិញត្រូវការ សម្រាប់ដំណាំតែ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ការរៀបតាមតួនាទីរបស់សារធាតុក្នុងដំណាំ ​តាម Mangel និង Kerkby (1978) ពពួកក្រុមសារធាតុចាំបាច់ សម្រាប់ដំណាំត្រូវបានរៀបតាម តួនាទីសរីរៈ និង​ តួនាទីគីមីជីវរបស់ ពួកវានៅក្នុងដំណាំ ។ ​ក្រុមទី1 រួមមានកាបូន (C)​ អ៊ីដ្រូសែន (H) អុកស៊ីសែន (O) អាសូត (N) និងសា្ពន់ធ័រ (S) ។ បណ្តា សារធាតុទាំងនេះ គឺជាសមាសភាពចំ បងបងើ្កតជាសារធាតុសរីរាង្គវាទាក់ទងដល់បណ្តាប្រតិកម្មអង់ ស៊ីម និង ប្រតិកម្មអុកស៊ីដូរេដុកម្ម ។​​​ក្រុមទី2 រួមមាន ផូស្វ័រ (P) បរ (B) បណ្តាធាតុទាំងនេះទាក់ទងដល់ ការបំលែងថាមពល និង អេស្ទែរ កម្មបង្កើតនូវបង្គំអ៊ីដ្រុកស៊ីត (OH) នៃ អាកុលក្នុងដំណាំ ។ ​ក្រុមទី 3 រួមមាន ប៉ូតាស្យូម(K) កាល់ស្យូម (Ca) ម៉ាញ៉េស្យូម (Mg) ម៉ង់កាណែស (Mn) និង ក្លរ(Cl)   ក្រុមនេះ ជួយដល់ចលនាអូស្មូស និង លំនឹងអ៊ីយ៉ុង (ion) ។ ក្រៅពីនោះ ក្រុមនៅមានតួនាទីពិសេស ក្នុងទំរង់ អង់ស៊ីម និងកតា្តលីករ ។ក្រុមទី 4 រួមមាន ដែក (Fe) ទង់ដែង(Cu) ស័ង្កសី(Zn) និង ម៉ូលីប ដែន (Mo) ។ ក្រុមនេះ មានវត្តមានក្នុងទំរង់កំផ្លិច ឬប្រតេអ៊ីនលោហៈ ។​បណ្តធាតុទាំងនេះ ជួយដល់ចលនាដឹកជញ្ជូនអេឡិច ត្រុងតាមរយៈ ការប្តូរវ៉ាឡង់ ។​បណ្តាសារធាតុខនិជចាំបាច់ទាំងនេះ ត្រូវបានផ្តល់ទៅអោយដំណាំ ជាសំខាន់ គឺពីដីនិងពីជី លើកលែងតែបរិមាណអាសូតមួយភាគ តូច ដែលត្រូវបានផ្តល់ពីទឹក ភ្លៀង (ប្រមាណ 5kg/ha/ឆ្នាំ) និង ពីមីក្រូសារ ពាង្គកាយចាប់យកអាសូតរបស់ដំណាំអំបូរសណ្តែក ចក ឬ ប្រភេទ សារាយមួយចំនួន ។​សារធាតុចិញ្ចឹមចាំបាច់ និងមានប្រយោជន៍ចំពោះដំណាំសារធាតុនិមិត្ត​         ទំរង់ដំណាំ       ឆ្នាំ  អ្នកចិញ្ចឹមសញ្ញាស្រូបយក          រកឃើញ      ​                 រកឃើញកាបូន         C   CO2     188           J.Sachs។
ប្រភពៈ https://www.iknow.com.kh

Sunday, August 13, 2017

តួនាទីរបស់សារធាតុក្នុងជីសម្រាប់ដំណាំស្រូ

1. អាសូត (N)៖ បង្កើតការបែកគុម្ព និងលូតលាស់កំពស់ បង្កើនិន្នផលនិងគុណភាពអង្ករ
2. ផូស្វ័រ (P)៖ បំប៉នឫសឲ្យលូតលាស់ ជំនួយជំរុញឲ្យមានកំណកំណើតកួរ​ និងផ្តល់ទិន្នផលខ្ពស់ គុណភាពល្អ 
3. ប៉ូតាស្យូម (K)៖ បង្កើនសមត្ថភាពទប់ទល់ទៅនឹងជំងឺ កត្តាចង្រៃ, ភាពរាំងស្ងួត, ត្រជាក់ បង្កើនចំនួនគ្រាប់ឲ្យណែនបានល្អ, ទិន្នផលខ្ពស់, គុណភាពល្អ។ 
4. ស្ពាន់ធ័រ (S)៖ បង្កើនទិន្នផលខ្ពស់, បង្កើនបរិមាណប្រូតេអ៊ីន និងអាស៊ីតអាមីនេមួយចំនួនក្នុងគ្រាប់អង្ករ 
5. ម៉ាញ៉េស្យូម (Mg)៖ បង្កើនការស្រូបយក និងដឹកជញ្ជូនផូស្វ័រ បង្កើនការធ្វើរស្មីសំយោគ, បង្កើនចំនួនគ្រាប់ឲ្យណែន និងទិន្នផលខ្ពស់ 
6. កាល់ស្យូម (Ca)៖ បង្កើនភាពរឹងមាំ និងសមត្ថភាពទប់ទល់នឹងជំងឺ, កត្តាចង្រៃ, បង្កើនទិន្នផល និងគុណភាពអង្ករដែក (Fe)៖ បង្កើនសមត្ថភាពរស្មីសំយោគ, បង្កើនការលូតលាស់, បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ 
7. ស័ង្គសី (Zn)៖ បង្កើនការស្រូបយកផូស្វ័រ និងសារធាតុចិញ្ចឹមសម្រាប់ដំណាំ បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ 
8. ទង់ដែង (Cu)៖ បង្កើនភាពទប់ទល់នឹងជំងឺដែលបង្កឡើងដោយផ្សិត, បង្កើនការលូតលាស់, ទិន្នផល និងគុណភាព 
9. ម៉ង់កាណែស (Mn)៖ ជំរុញការលូតលាស់ឲ្យឆាប់ធំធាត់, បង្កើនទិន្នផល និងគុណភាពគ្រាប់អង្ករ
10. ប័រ (B)៖ បង្កើនចំនួនផ្កា និងចលនាជីវិតលំអង, បង្កើនទិន្នផល និងគុណភាពគ្រាប់ស្រូវ 
11. ម៉ូលីដែន (Mo)៖ បង្កើនការស្រូបយកសារធាតុចិញ្ចឹម, ការលូតលាស់, បង្កើនទិន្នផល និងគុណភាពគ្រាប់ស្រូវ។